ឆមាសទី១ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៣០ពាន់លានដុល្លារ កើនឡើងជាង១៧%
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆមាសទី១នៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេបានជាង ៣០ពាន់លានដុល្លារ កើនឡើង១៧.២% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង ២៦ពាន់លានដុល្លារ។
តាមរយៈរបាយការណ៍នេះបានឱ្យដឹងថា
ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង
១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ
១៦.២៧ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។
ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា
ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៩.២៧ពាន់លានដុល្លារ
ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ៧៥០លានដុល្លារ
ស្របពេលដែលចិននាំចូលមកកម្ពុជាវិញមានតម្លៃជាង ៨.៥ពាន់ដុល្លារ ។
ចំណែកសហរដ្ឋអាមេរិក
ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជិត ៥.៦ពាន់លានដុល្លារ
កើនឡើង២៥.៧% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៥.៥ពានលានដុល្លារ
និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ១៦៤លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា
បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ
ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕
Post a Comment