ក្រសួងវប្បធម៌ បដិសេធការលើកឡើងរបស់លោកស្រី ផែថងថាន ដែលថា ក្រុមប្រាសាទតាមាន់ជារបស់ថៃ
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា រដ្ឋមន្ត្រីក្រសួងវប្បធម៌រថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា
ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់
ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី
គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់
ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU)
ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន
១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម
ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន៕
Post a Comment