អាជ្ញាធរកម្ពុជា ធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៣៨នាក់ ចេញពីប្រទេស
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៣៨នាក់ (ស្រី១១នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ
បានឱ្យដឹងថា អនុតាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក
សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៨នាក់ (ស្រី១១នាក់)
ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត
ខេត្តស្វាយរៀង ពាក់ព័ន្ធករណី
បំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា
លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចឆ្លងដែនខុសច្បាប់
អនុវត្តទោសចប់ (បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត
និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត
នៃអគ្គនាយកអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ
ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
Post a Comment