រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ទទួលបានពានរង្វាន់ជា «បេសកជនពិសេស ដើម្បីសុចរិតភាពព័ត៌មាន» ពីទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
ខេត្តសៀមរាប៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានទទួលបានពានរង្វាន់ជា បេសកជនពិសេស ដើម្បីសុចរិតភាពព័ត៌មាន» ពីវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD)។
ពិធីប្រគល់ពានរង្វាន់ជា «បេសកជនពិសេស ដើម្បីសុចរិតភាពព័ត៌មាន» ជូនរដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដោយបណ្ឌិត Nalinda
Jayatissa រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងព័ត៌មាន
នៃប្រទេសស្រីលង្កា និងលោកស្រី ហីណា វ៉ាលីដ Heena Waleed អ្នកនាំពាក្យ
ជាន់ខ្ពស់ នៅ ការិយាល័យ ប្រធានាធិបតី ម៉ាល់ឌីវ នៅលើទឹកដីសៀមរាប-អង្គរ។
ក្នុងឱកាសដែលកម្ពុជា
ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th
Asia Media Summit)៕



Post a Comment