កម្ពុជា-ឡាវ បេ្តជា្ញអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០២២ ឲ្យកាន់តែសកម្ម
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យលោក Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សាផ្លាស់ប្តូរទស្សនៈ
និងយុទ្ធសាស្រ្តនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ
លើការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពី
កិច្ចសហប្រតិបត្តិការទេសចរណ៍ដែលបានចុះកាលពីឆ្នាំ២០២២
និងការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសជិតខាងទាំងពីរឲ្យច្រើនឡើងថែមទៀត។
កិច្ចពិភាក្សានេះ
ក៏បានផ្តោតលើការសម្របសម្រួលការធ្វើដំណើរចេញចូល
និងការតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពងាយស្រួល
និងចំណេញពេលវេលា ទាំងផ្លូវគោក និងផ្លូវអាកាស ដោយបង្កើនការហោះហើរត្រង់
និងទៀងទាត់ដែលមានស្រាប់រួចហើយ ការសំរួលបែបបទធ្វើដំណើរ
ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរអាចទស្សនាតាមគោលដៅទេសចរណ៍នៃខេត្តជាប់ព្រំដែន។
ក្នុងជំនួបដ៏មានសារៈសំខាន់
និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរួមគ្នាថាទេសចរណ៍
ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ចាត់ទុកថាមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច
និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ការពង្រឹងចំណងសាមគ្គីភាព
និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ៕




Post a Comment