សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមអមិត្ត បន្តក្លែងបន្លំ និងប្រឌិតព័ត៌មាន ដោយបង្កើតផេកក្លែងក្លាយ

ភ្នំពេញ៖ ក្រុមអមិត្ត បានបន្ដក្លែងបន្លំ ប្រឌិតព័ត៌មាន និងបង្កើតផេកក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយ​ នេះជាព័ត៌មានក្លែងក្លាយ​ ដែលក្រុមអមិត្ត បានបន្តក្លែងបន្លំ​ និងប្រឌិតព័ត៌មាន»

សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ តាមដានព័ត៌មានដែលចេញពីប្រភពផ្លូវការ​ ឬផេកផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីប៉ុណ្ណោះ​ តាមរយៈតំណភ្ជាប់ខាងក្រោម៖

១/​ ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចធិបតី៖​ https://www.facebook.com/share/1AfTezNcAn/?mibextid=wwXIfr

២/​ ផេកការងារផ្លូវការរបស់សម្តេចធិបតី៖​ https://www.facebook.com/share/1CH3rTjAgd/?mibextid=wwXIfr







 

Powered by Blogger.