ឯកឧត្តម ប៉ែន កុសល ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង កងពលតូចអន្តរាគមន៍លេខ៦

ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងពលតូចលេខ៦ នៅទីបញ្ជាការកងពល ស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង នៃកងពលតូចលេខ៦ ខាងលើនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពី ឧត្តមសេនីយ៍ស្នងការ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ៕












Powered by Blogger.