កិច្ចប្រជុំពិភាក្សា ស្ដីពីការចុះកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់ សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់រយៈពេលមធ្យម របស់ក្រសួងរ៉ែ និងថាមពល
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោក ហ៊ីង ទន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការចុះកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់ សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់រយៈពេលមធ្យម របស់ក្រសួងរ៉ែ និងថាមពល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលរង ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំ សុខដុម អគាររដ្ឋបាលសាលាខេត្ត៕
Post a Comment