រដ្ឋបាលស្រុកទឹកឈូ រៀបចំឲ្យទេសចរជាតិ និងអន្តរជាតិជិះកង់ដោយឥតគិតថ្លៃ ដើម្បីទស្សនាតំបន់ទេសភាពធម្មជាតិក្នុងភូមិសាស្រ្តស្រុក
អត្ថបទ៖ ទ្រី ហៀន
លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ
រៀបរាប់ថា កង់ចំនួន៧៥គ្រឿង បានរៀបចំឲ្យទេសចរដាក់ពាក្យស្នើជិះឥតគិតថ្លៃ
ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ លើសពីការជិះកម្សាន្តគន់ទេសភាព
តាមតំបន់ទេសចរណ៍ ទេសចរ ក៏មានសុខភាពល្អតាមរយៈលំហាត់ប្រាណដោយការជិះកង់
ព្រមទាំងចូលរួមរក្សាបរិស្ថានទៀតផង។
តាមរយៈការជិះកង់ជិត៣០គីឡូនេះ ទេសចរ
អាចទស្សនារមណីយដ្ឋានបុរេប្រវត្តិនាងសេដាឱន ឬភ្នំក្បាលរមាស
ទស្សនារមណីយដ្ឋានភ្នំឈ្ងោក ទំនប់ប្រទាក់ក្រឡា ដែលជាទីតាំងគោល៕
Post a Comment