សម្ដេចតេជោ៖ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយការទូត និងផ្លូវច្បាប់ ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូតនិង ផ្លូវច្បាប់ ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង ហើយយោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ ក៏ត្រូវប្រើពេលយូរ។ នេះបើយោងតាមសំណេររបស់សម្ដេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។
ជាមួយការលើកឡើងនេះ សម្ដេចតេជោ ក៏បានអំពាវនាវបងប្អូនជនរួមជាតិ ចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ព និងជាមួយជាតិនិងទឹកដីរបស់យើងទាំងអស់គ្នា។ សម្ដេចលើកឡើងថា មូលនិធិ ស៊ីធីអិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ បានចាប់ផ្តើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN ។ សម្ដេចបានអរគុណលោកអ្នកឧកញ្ញា គិត ម៉េង និងលោកជំទាវ ដែលបាន បង្កើតនូវកម្មវិធីនេះឡើង តាមការអំពាវនាវរបស់សម្ដេច។ សម្ដេចបញ្ជាក់ថា នេះជាខឿនការពារជាតិ របស់ប្រជាជនដ៏រឹងមាំរបស់យើង។
សម្ដេចតេជោបានឱ្យដឹងថា សម្ដេចនិងភរិយា បានលរួមមូលនិធិនេះ ចំនួន៣០០លានរៀល ជាដំណាក់កាលទីមួយ៕
Post a Comment