ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពី ការដាក់ឱ្យអនុវត្តនូវវិធានការ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តនូវវិធានការ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា
ប្រកាសអន្តរក្រសួង ស្តីពីវិធានការសម្រាប់បង្ការនិង
ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ
សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង
ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ
និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញ
ទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា
ឆ្នាំ២០២៥ នេះតទៅ។
ប្រកាសទាំងពីរនេះ មានគោលបំណងបង្ការ
និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការ
អនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាព
សម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ ផលិតករ និងអ្នកនាំចេញ មិនតម្រូវឱ្យបង់កម្រៃសេវាសាធារណៈ
សម្រាប់ការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនោះឡើយ៕
Post a Comment