ស៊ីរី បង្ហាញឆន្ទៈកសាងទំនាក់ទំនងជាមួយចិន ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្រ្ត
ប្រភព៖ AFP
ដាម៉ាស៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសស៊ីរី លោក Assad al-Shaibani កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា បានបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលលោក ក្នុងការកសាងទំនាក់ទំនងឱ្យដល់ កម្រិតភាពជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសចិន ដែលជាខ្នងបង្អែកសំខាន់មួយ នៃរបបអតីតប្រធានាធិបតីស៊ីរីធ្លាក់ពីអំណាច លោក Bashar al-Assad។
លោក Shaibani បានជួបឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN)
លោក Fu Cong នៅស្នាក់ការកណ្តាលរបស់ UN
ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក
ជាទីដែលរូបលោកបានដើរតួនាទីជាតំណាងរបស់ប្រទេសស៊ីរី
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ UN។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស៊ីរី
អំឡុងជំនួបជាមួយបេសកជនចិន លោក Shaibani បានលើកឡើងថា
រដ្ឋាភិបាលស៊ីរីថ្មី កំពុងព្យាយាមស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន
ហើយប្រទេសទាំងពីរ នឹងធ្វើការរួមគ្នាឆ្ពោះទៅកសាងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេលវែង
ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕
Post a Comment