កងទ័ពកម្ពុជា ចូលរួមដង្ហែក្បួនព្យុះហយាត្រា ថ្នាក់ជាតិ ដ៏មហិមានៅហូជីមិញ
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា និងអគ្គបញ្ជាការដ្នាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនកងទ័ពខ្មែរ ចូលរួមក្នុងពិធីដង្ហែក្បួនព្យុះហយាត្រា ថ្នាក់ជាតិ ដ៏មហិមារ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅព្រឹកថ្ងៃ៣០ មេសានេះ ដើម្បីចូលរួមអបអរសាទរពិធី ខួបលើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម ឯកភាពទឹកដី នៃសាធារណរដ្នសង្គម និយមវៀតណាម (៣០មេសាឆ្នាំ១៩៧៥-៣០មេសាឆ្នាំ២០២៥) ។
បើតាមហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ
អ្នកនាំពាក្យក្រសួងការពារ ការចូលរួមព្រឹត្តិការណ៍មហិមារនេះ ជាកិត្តិយសដ៍ធំធេង
របស់ប្រជាជនកម្ពុជា ហើយក៏ជាសារមួយ ដើម្បីបង្ហាញឱ្យពិភពលោក ឃើញច្បាស់
អំពីការរីកចម្រើនខ្លាំងក្លា របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបញ្ជាក់អំពីចំណង
ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម និយាយរួម រវាងកងទ័ពនៃប្រទេសទាំងពីរ និយាយដោយឡែក
តាមទិសស្លោក “អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយ
ស្អិតរមួតយូរអង្វែង” ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ថា
ភាគីទាំងពីរបានរួមគ្នាពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ
ក្នុងការរួមចំណែកយ៉ាងសំខាន់រក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ និងទូទាំងពិភពលោក។ នាយឧត្តមសេនីយ៍
ឈុំ សុជាតិ ក៏បានជូនពរចំណងមិត្តភាព ប្រពៃណី សាមគ្គីភាពយូរអង្វែងរវាងប្រទេស
ទាំងពីរស្តិតថ្ថេរជារៀងរហូត ។
សូមបញ្ជាក់ថា
ក្នុងខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងវៀតណាម សម្តេចតេជោ ហ៊ុន
សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញចូលរួមផងដែរ
៕
Post a Comment