អាមេរិកអនុម័តការលក់មីស៊ីលក្នុងកញ្ចប់តម្លៃ ១.៣៣ពាន់លានដុល្លារ ឱ្យទៅប៉ូឡូញ
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា បានប្រកាសអំពីការអនុម័តចំពោះគម្រោងលក់មីស៊ីល ក្នុងកញ្ចប់មួយមានតម្លៃ ១.៣៣ពាន់លានដុល្លារ ទៅកាន់ប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តក្នុងអង្គការ NATO និងមានព្រំប្រទល់ជាប់រុស្ស៉ី។
ប៉ូឡូញមានគោលដៅបង្កើនការចំណាយលើវិស័យយោធា
ឱ្យដល់ខ្ទង់៥ភាគរយនៃ GPD របស់ខ្លួន នៅឆ្នាំក្រោយ
ខណៈវាគឺជាការទាមទារចម្បងមួយ របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
សម្រាប់បណ្តាប្រទេសជាសមាជិក NATO។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ
DSCA នៃក្រសួងការពារជាតិអាមេរិក បាននិយាយថា
គម្រោងលក់សព្វាវុធខាងលើ ដែលជាការលក់មីស៊ីលរយៈចម្ងាយមធ្យមចំនួន៤០០គ្រាប់
សម្រាប់បំពាក់លើយន្តហោះចម្បាំង រួមជាមួយការគាំទ្រដែលពាក់ព័ន្ធផ្សេងៗទៀត
ឱ្យទៅប៉ូឡូញ ត្រូវបានផ្តល់ភ្លើងបៃតងដោយក្រសួងការបរទេសអាមេរិក។
សូមជម្រាបថា ជំនួយយោធាភាគច្រើន
ដែលត្រូវទៅកាន់ទីក្រុងកៀវ គឺឆ្លងកាត់ប្រទេសប៉ូឡូញ
ដែលជាអ្នកគាំទ្រដ៏រឹងមាំមួយរបស់អ៊ុយក្រែន៕
Post a Comment