អគ្គនាយកដ្ឋានគយ នឹងងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញនៅដើមខែមេសា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមលិខិតជូនដំណឹងលេខ ១៤៣៩/២៥ អគរ ចុះថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងគោលបំណងពង្រឹងអនុលោមភាព និងប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញឆ្លងកាត់ឱ្យកាន់តែប្រសើរបន្ថែមទៀត អគរ នឹងដាក់ឱ្យអនុវត្តសាកល្បង (Dry/Trial Run) ប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ ដោយប្រើសៀកអេឡិចត្រូនិក អមជាមួយសៀមដែលកំពុងប្រើប្រាស់ជាធរមាន លើការដឹកជញ្ជូនទំនិញឆ្លងកាត់ ដើម្បីប្រមូលធាតុចូលជាមូលដ្ឋានក្នុងការត្រៀមដាក់ឱ្យអនុវត្តជាផ្លូវការ តាមតម្រាយផ្លូវនៃអង្គភាពគយនិងរដ្ឋាករ៕




Powered by Blogger.