អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលប្រាង្គលេខ៧ នៃប្រាសាទបាគង ដោយជោគជ័យ
ខេត្តសៀមរាប៖ ប្រាសាទប្រាង្គលេខ៧ ស្ថិតនៅខាងជើងប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤.៥០ម៉ែត្រ ទទឹង ៧.៤០ម៉ែត្រ ដែលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលនៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យហើយ។
អ្នកជំនាញរូបនេះ បន្តថា មុនជួសជុលប្រាង្គទី៧នេះ មានសភាពខូចខាតខ្លាំង គឺចាប់ពីរួតទី១ដល់រួតទី៥ នៅតាមជ្រុងនីមួយៗបានពុកផុយ ឥដ្ឋមួយចំនួនបានរលុះធ្លាក់។ តួប្រាសាទប្រេះចាប់ពីគ្រឹះដល់កំពូលប្រាសាទ និងជណ្ដើរទាំង៣ជ្រុងបានរលុះឥដ្ឋ ហើយថ្មភក់កាំជណ្តើរធ្លាក់រប៉ាត់រប៉ាយមិនមានសណ្តាប់ធ្នាប់ជាដើម។ ការខូចខាត គឺបណ្តាលមកពីកត្ដាអាយុកាលជាង១ពាន់ឆ្នាំនៃសំណង់ កត្តាធម្មជាតិ ដែលអាកាសធាតុក្តៅសើម អំណោយផលដល់ស្លែ និងរុក្ខជាតិដុះ ដែលបង្ករហានិភ័យដល់ប្រាសាទឥដ្ឋធ្ងន់ធ្ងរ។
Post a Comment