ឯកឧត្តម វ៉ា ថន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា

 អត្ថបទ៖ ស៊ាន ច័ន្ទដា

 ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ កក្តដា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជេីញចូលរួមជាអធិបតីប្រារព្ធពីធីបុណ្យ «រុក្ខទិវា»  ដាំកូនឈេី ៩កក្កដា ។

ពិធីនេះបានប្រារព្ធឡេីង នៅបរិវេណ ភូមិល្អ សាលាបឋមសិក្សាល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងមានការចូលរួម ពីលោក លោក ស្រី ប្រធាន, អនុប្រធានមន្ទីរ រួមមន្រ្តីជំនាញ ពាក់ព័ន្ធ ក្នុងខេត្ត អាជ្ញាធរ ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋ រួមនិងព្រះសង្ឃ កងកម្លាំងទាំងបីប្រភេទ និងសិស្សា នុសិស្សជាច្រេីនរូប    

ជាមួយគ្នានេះ លោក យុិន វណ្ណៈ អភបាល នៃគណៈអភិបាលស្រុក ចិត្របុរី អញ្ជេីញឡេីងធ្វេីគារវៈកិច្ចស្វាគមន៍ និងជូនរបាយការណ៍សង្ខេបខ្លះៗ អំពីគ្រប់គ្រង និងការពារសន្តិសុខ សុវត្តិភាព ស្ថិរភាពក្នុងការរស់នៅ របស់ប្រជាពរដ្ឋ ក្នុងស្រុកបុរី និងការអភិវឌ្ឍជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋាន ជូនគណៈធិបតី និងអង្គពិធីទាំងមូល មានភាពល្អប្រសេីរ  ប្រកបដោយក្តីមោទន ។ 

លោក អភិបាល ស្រុក ចិត្របុរី មានប្រសាសន៍បន្តថា ៖ ការ ប្រារព្វ រុក្ខទិវា ៩កក្តដា ២០២៤នាឱកាសនេះ គឺជាពេលវេលាមួយដ៍ប្រសេីរ សម្រាប់ការដាំដុះប្រកបដោយប្រសិទ្ធិភាព និងមិនចំណាយទៅការស្រោចទឹកចំពោះកូនឈេីដែលត្រូវបានដាំនាឱកាសនេះ 

បន្ថែមលេីសពីលោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋបាលខណ្ឌព្រៃឈេីខេត្តក្រចេះ ពិសេស លោក ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តក្រចេះ ដែលសហការគ្នាល្អ ក្នុងការអនុវត្តការងារជាមួយនឹងថ្នាក់ដឹកនាំខេត្ត និងយោងតាមព្រះរាជាក្រឹត្យចុះ ថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រិះ អតីត ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ  ព្រះបរមរតនៈកោដ្ឋ ដែលត្រូវប្រជារាស្រ្តខែ្មរទូទៅតែងគោរព និងដង្ហែតាមព្រះរាជតម្រិៈតាំងពីដេីមតរៀងមក។ 

នាឱកានេះផងដែរ លោក ទ្រី សុភ័ក្រ្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានថ្លែងថា សម្រាប់ឆ្នាំ ២០២៤នេះ មន្ទីរបានជ្រេីសរេីសកំណត់យកទីតាំងសម្រាប់ប្រារព្វពិធីបុណ្យ «រុក្ខទិវា» ថ្នាក់ខេត្តនៅបរិវេណសាលាបឋមសិក្សាល្អ ភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងនោះមានប្រភេទឈេី ធ្នង់ ក្រញូង និងបេង ដែលមានចំនួន៤៥០ដេីម ដេីម្បីស្តារ និងដាំឡេីងវិញនូវប្រភេទឈេី មានអាយុកាលវែង ហេីយក៏មានការបង្កេីននូវសោភ័ណ្ឌភាព ទេសភាព បរិស្ថានល្អ និងចូលរួមចំណែកក្នុងការ កាត់បន្ថយកំដៅពីព្រះអាទិត្យ និងភពផែនដី រួមនិង ការបម្រែបម្រួល ធាតុអាកាសផងដែរ។ 

លោក បន្តទៀតថាការដាំកូនឈេី គឺវាផ្តល់ផលប្រយោជន៍ដ៏ធំធេងសម្រាប់មនុស្សលោកទូទៅដែលរស់នៅលេីភពដែន ដីយេីងនេះ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការ និងបទបញ្ជាមួយចំនួន  ដេីម្បីបញ្ឈប់ និងដកហូតដីព្រៃដែលបានកាប់ទន្រ្ទានដោយខុសច្បាប់មកបំពេញនៃការដាំឡេីងវិញ សម្រាប់ផលប្រយោជន៍កូនចៅជំនាន់ក្រោយៗ និងទប់ស្កាត់នូវទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ និងសម្រាប់ការធ្វេីលំនៅដ្ឋានផងដែរ ។ល។

លោក ទ្រី សុភ័ក្រ្ត បន្ថែមថការដាំឈេីឡេីងវិញនាពេលនេះត្រូវបានបញ្ចូលទៅក្នុងគោលនយោបាយកំណែទម្រង់វិស័យព្រៃឈេីជាអាទិភាពមួយក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហេីយនិងយុទ្ធសាស្រ្តបញ្ចកោណ។  

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វ៉ា ថន បានអំពាវនាវដល់ពុកម៉ែបងប្អូនយេីងទាំងអស់ដែលរស់នៅក្នុងខេត្តក្រចេះ ពិសេសនៅតាមមូលដ្ឋានសូមចូលរួមថែរក្សាការពារនូវសម្បត្តិធនធានធម្មជាតិ ដែលកេីតមាន ពិសេសព្រៃឈេីសូមថែរក្សាឱ្យបានគង់វង់ ស្ថិតស្ថេរ ដេីម្បីទុកជាប្រយោជន៍សម្រាប់មនុស្សយេីងគ្រប់រូប ក្នុងការទប់ស្កាត់ពីគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ខ្យល់កន្រ្ទាក់ ទឹកជំនន់។ល។

មួយវិញទៀតឯកឧត្តមបានក្រេីនរំលឹកបងប្អូនយុវជន យុវនារី និងក្មួយៗទាំងអស់ សូមជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀនដែលនាំប៉ះពាល់សុខភាព និងមានអំពេីហឹង្សាក្នុងគ្រួសារ ល្បែងសុីសងទាំងអស់នេះហេីយជាអំពេីដែលផ្ទុយនិងច្បាប់។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តថ្លែងអំណរគុណដល់អង្គការដៃឝូដែលសហការគ្នាបានល្អប្រសេីរក្នុងការអនុវត្តការងារដាំដុះកូនឈេី ដែលជាសម្បត្តិធនធានធម្មជាតិ ជាមួយអាជ្ញាធរ ក្រុង ស្រុក គ្រប់លំដាប់ថ្នាក់  និងរដ្ឋបាលខេត្ត។ 

ជាចុងក្រោយឯកឧត្តមអភិបាលខេត្តមានមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់កម្លាំងស្វ័យការពារចំនួន៥០មុឺនរៀល ,លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ ៣0.០០០រៀល និងក្មួយៗកុមារ ម្នាក់៥.០០០រៀលផងដែរ៕























Powered by Blogger.