វត្ថុបុរាណខ្មែរ ចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ សហរដ្ឋអាម៉េរិក មកសារមន្ទីរជាតិកម្ពុជា
ភ្នំពេញ៖ វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET)នៅសហរដ្ឋអា ម៉េរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញកាលពីខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង
ពីសារមន្ទីរ MET
ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក
គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាងក្រុមការងារនៃក្រសួងវប្បធម៌
និងវិចិត្រសិល្បៈកម្ពុជា
ជាមួយនឹងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក(SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមា តុភូមិសហរដ្ឋអាម៉េរិក(HSI) និងតំណាងសារមន្ទីរ MET
ជាដើម។
វត្ថុបុរាណខ្មែរទាំងនេះមានដូចជា
ទេពស្រី គឺព្រះនាងឧមា ធ្វើពីថ្មភក់កាលពីអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ
ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ កាលពីឆ្នាំ២០២១
អ្នកជំនាញរបស់ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ
និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបានបញ្ជាក់ថា
បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុតរូបចម្លាក់ព្រះនាងឧមា
អាចផ្គុំជាមួយគ្នាឡើងវិញចេញជារូបបដិមាតែមួយពេញលេញ និងល្អវិចិត្រ៕
Post a Comment