ការស្ទង់មតិរបស់បណ្តាញ CGTN ស្តីពីសភាពការណ៍បើកចំហនៃពិភពលោក ៖ បទពិសោធបើកចំហរបស់ប្រទេសចិនទទួលបានការទទួលស្គាល់ខ្ពស់

បរទេស៖ បណ្តាញ CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CGTN) បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ធ្វើការស្ទង់មតិជាសកលស្តីពី "ស្ថានភាពបើកចំហនៃពិភពលោកឆ្នាំ ២០២៦" តាមរយៈវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិយុគសម័យថ្មីចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ២០១០០ នាក់មកពី៤៤ ប្រទេសជុំវិញពិភពលោក។

ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍យល់ឃើញជាទូទៅថា បរិយាកាសបើកចំហរបស់សកលលោកមានភាពកាន់តែស្មុគស្មាញ និងមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង ការផ្លាស់ប្តូរវប្បធម៌គឺមានភាពងាយស្រួលបំផុត ហើយជម្លោះភូមិសាស្ត្រនយោបាយគឺជាឧបសគ្គធំបំផុត។ពួកគេបានវាយតម្លៃជាវិជ្ជមានចំពោះ ប្រទេសចិនដែលបានពង្រីកការបើកចំហកម្រិតខ្ពស់តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ហើយបញ្ជាក់ថាប្រការនេះបានបញ្ចូលភាពប្រាកដប្រជាទៅក្នុងសហគមន៍អន្តរជាតិដ៏មានភាពច្របូកច្របល់។
ការស្ទង់មតិនេះគ្របដណ្តប់លើប្រទេសអភិវឌ្ឍន៍សំខាន់ៗ និងប្រទេសជាតំណាង នៃ“សកលខាងត្បូង”៕



Powered by Blogger.