មន្រ្តីជាន់ខ្ពស់ អាកាសចរណ៍ស៊ីវិល ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានថ្មី ក្នុងខេត្តរតនគិរី
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ឯកឧត្តម តឹក សាលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានថ្មី ក្នុងខេត្តរតនគិរី។ ការចុះពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រតិភូក្រសួងបរិស្ថាន និងឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី និងក្រុមការងាររដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ មានទីតាំងនៅស្រុកលំផាត់ ខេត្តរតនគិរី។ គម្រោងនេះ គ្រោងសាងសង់ លើផ្ទៃដីជាង ១,៩០៥ ហិកតា ដើម្បីតភ្ជាប់ទេសចរណ៍ខេត្តភូមិភាគឦសាន និងការដោះដូរពាណិជ្ជកម្មក្នុង និងក្រៅស្រុកផងដែរ។
ក្រោយបញ្ចប់ព្រលានយន្តហោះនេះ ខេត្តភូមិភាគឦសានមួយនេះ នឹងអាចកើនចំនួនភ្ងៀវទេសចរ និងវិនិយោគិន ដែលកន្លងមក កត្តារយៈចម្ងាយ ធ្វើឱ្យភ្ងៀវទេសចរ និងអ្នកវិនិយោគ ពុំសូវចាប់អារម្មណ៍នឹងខេត្តនេះទេ។ ខេត្តភាគឦសាននេះមានវិស័យសំខាន់ៗសម្រាប់ទាក់ទាញការវិនិយោគដូចជា៖ វិស័យធនធានរ៉ែ, វិស័យទេសចរណ៍ និងវិស័យកសិកម្ម៕

Post a Comment