អភិបាលខេត្តកំពត ជួបសំណេះសំណាលប្រតិបត្តិករទេសចរណ៍ និងកីឡាករមុនព្រឹត្តិការណ៍ប្រណាំងទូក
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ដើម្បីឲ្យព្រឹត្តិការណ៍ប្រណាំងទូកប្រពៃ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅខេត្តកំពត ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសសប្បាយរីករាយ រក្សារបាននូវសេចក្តីថ្លៃថ្នូរ ក្នុងគន្លងនៃវប្បធម៌ប្រពៃណីខ្មែរ ទាក់ទាញភ្ញៀវច្រើន នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ បានជួបសំណេះសំណាល់ និងផ្តាំផ្ញើដល់ក្រុមអាជីវករ អ្នកផ្តល់សេវាទេសចរណ៍នៅក្នុងខេត្ត និងក្រុមកីឡាករប្រណាំងទូកទាំង២២ទូក។នៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានអនុញ្ញាតឲ្យក្រុមអាជីវករ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តទាំងអស់ លើកឡើងអំពីបញ្ហាប្រឈមរបស់ខ្លួន ក្នុងបំណងជំរុញការងាររកស៊ីទទួលលើវិស័យទេសចរណ៍ មានដំណើរការកាន់តែល្អ និងទាក់ទាញភ្ញៀវច្រើនជាងមុន។ ឯកឧត្តមបានជួយសម្រួល និងដោះស្រាយ បានគ្រប់បញ្ហា និងតម្រូវការចាំបាច់ដែលពលរដ្ឋបានលើកឡើង។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតបានក៏បានស្នើសុំ ដល់ក្រុមអាជិវករ អ្នកផ្តល់សេវាទេសចរណ៍ ឲ្យរក្សារនូវភាពថ្លៃថ្នូរ កុំតម្លើងថ្លៃមិនសមហេតុផល ពង្រឹងគុណភាពសេវា បង្កើនការងារបដិសណ្ឋារកិច្ចល្អ សម្អាតយអនាម័យបរិស្ថាន ស្លៀកសម្លៀកបំពាក់សមរម្យ តាមប្រពៃណីខ្មែរ ព្រោះអ្នកផ្តល់សេវាទេសចរណ៍ ជាអ្នកផ្សព្វផ្សាយវប្បធម៌ ប្រពៃណី អរីយធម៌ និងដួងព្រលឹងជាតិ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ក្រុមអាវីករ និងអ្នកផ្តល់សេវាទេសចរណ៍ទាំងនេះហើយ ជាកត្តាស្លាប់រស់របស់អាជីវកម្ម និងសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាននៃខេត្តកំពតទាំងមូល ។ ហើយអាជ្ញាធរក្រុងស្រុកត្រូវតែជួយសម្រប់ សម្រួល តាមដាន ត្រួតពិនិត្យឲ្យល្អ ដើម្បីធានាថា ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តកំពត ទទួលបាននូវបទពិសោធន៍ថ្មីក្នុងដំណើរកម្សាន្តរបស់ពួកគេ និងនឹកឃើញ ខេត្តកំពតជានិច្ច ។
បន្ទាប់ពីបញ្ចប់កម្មវិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ និងត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីប្រណាំងទូក នៅសាលប្រជុំសន្និសីទបូកគោ សាលាខេត្ត ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានបន្តអញ្ជើញ ជួបសំណេះសំណាល និងនាំយកសម្ភារៈ ព្រមទាំងថវិកា ផ្តល់ជូនក្រុមកីឡាករទូក ចំនួន២២ទូក ដែលត្រៀមចូលរួមក្នុងពិធីប្រណាំងទូកងប្រពៃណី នៅថ្ងៃទី២៣ និងទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ដោយក្នុង១ទូក ទទួលបាន ថវិកាសម្ដេចតេជោ៨០ម៉ឺនរៀល, អង្ករ ១តោន ទឹកបរិសុទ្ធ១០កេស មី១០កេស ទឹកដោះគោឆៅ៥កេស ស្រាបៀរ៥កេស ភេសជ្ជ:ប៉ូវកម្លាំង៣កេស ចេកអំបូងលឿង១កេស អាវនិងមួក ២៥សម្រាប់ និងថវិកាខេត្ត ១លានរៀល។
ឯកឧត្តមបណ្ឌិតបានគូសខ្លី ប្រាប់ដល់ក្រុមកីឡាករថា រាល់សមិទ្ធផល ការអភិវឌ្ឍរីកចម្រើន និងព្រឹត្តិការណ៍សប្បាយរីករាយទាំងអស់នៅក្នុងខេត្ត គឺផ្តើមចេញពីម្លប់នៃសុខសន្តិភាព ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋ សូមបន្តរក្សានូវសាមគ្គីភាព ឯកភាពជាតិ គាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅគ្រប់កាលៈទេសៈ និងស្ថានការណ៍ទាំងអស់ ក្នុងស្មារតីជាតិខ្មែរតែមួយ ខ្មែរជួយខ្មែរ និងខ្មែរធ្វើបាន៕

Post a Comment