រុស្ស៉ី វាយប្រហារបណ្តាញថាមពលអ៊ុយក្រែន បង្កការដាច់ភ្លើង ខណៈរដូវរងាជិតចូលមកដល់

មូស្គូ៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ទៅលើបណ្តាញថាមពលរបស់អ៊ុយក្រែន ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងផ្គត់ផ្គង់ជុំវិញទីក្រុងកៀវ រួមទាំងតំបន់ផ្សេងទៀត។

ការវាយប្រហារនោះ ត្រូវបានក្រុមមន្រ្តីអ៊ុយក្រែនអះអាងថាបណ្តាលឱ្យមនុស្ស ៧នាក់បាត់បង់ជីវិត។ វាបានកើតមានឡើង បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនយ៉ាងខ្លាំងក្លា ជាពិសេសទៅលើរដ្ឋធានីកៀវ និងជាអ្វីដែលប្រជាជនអ៊ុយក្រែនគិតទុកមុនថា វាបំណងធ្វើឱ្យទីក្រុងនានាធ្លាក់ចូលក្នុងភាពត្រជាក់ និងងងឹត នៅពេលដែលអ៊ុយក្រែនកំពុងខ្វះខាតប្រព័ន្ធការពារដែនអាកាស។

ក្រុមហ៊ុន Ukrenergo ដែលជាប្រតិបត្តិករបណ្តាញអគ្គិសនីរបស់រដ្ឋអ៊ុយក្រែន បានប្រកាសពីការអនុវត្តការកាត់ផ្តាច់ចរន្តអគ្គិសនីបន្ទាន់ បន្ទាប់ពីមានការវាយប្រហារនៅក្នុងទីក្រុងកៀវ និងតំបន់ជុំវិញចំនួន៣។ នេះជាវិធានការលើកដំបូង គិតចាប់តាំងពីរដូវផ្ការីកមក។ រុស្ស៉ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហាររោងចក្រផលិតថាមពល នៅក្នុងតំបន់នៃរដ្ឋធានីកៀវ ទីតាំងឧស្សាហកម្មមួយនៅក្នុងតំបន់ Odesa និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទីក្រុង Ismail ភាគនិរតីអ៊ុយក្រែន៕ ប្រភព៖ Reuters



 

Powered by Blogger.