អាវុធហត្ថខេត្តព្រះសីហនុ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៧វត្តក្នុងខេត្ត
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងសហការី នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងប្រគេនទេយ្យទានដល់វត្តចំនួន០៧ ក្នុងខេត្តព្រះសីហនុ។
ពិធីនេះកាន់បិណ្ឌនេះ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន
ជីដូនជីតា និងញាតិកាប្រាំពីរសន្តាន ដែលបានចែកឋានទៅ
ក៏ដូចជាឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វីរៈជកងទ័ពពលី លើសមរភូមិមុខ
ដែលបានលះបង់អាយុជីវិតក្នុងពេលបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម
ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃបុណ្យកាន់បិណ្ឌវេនទី៧នេះដែរ
លោកឧត្តមសេនីយ៍ត្រី និងសហការី ក៏បាននាំយកនូវទេយ្យទាន
និងបច្ច័យដ៏ថ្លៃថ្លាប្រគេនដល់ព្រះមេគុណខេត្ត និងព្រះចៅអធិការវត្តសរុបចំនួន ០៧វត្ត
ស្ថិតក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ។
ការឧបត្ថម្ភក្នុងមួយវត្តទទួលបានបច្ច័យចំនួន
៩៨០,០០០រៀល (កៅសិបប្រាំបីម៉ឺនរៀល)។ ទឹកប្រាក់សរុបទាំងអស់មានចំនួន ៦,៨៦០,០០០រៀល (ប្រាំមួយលានប៉ែតសិបប្រាំមួយម៉ឺនរៀល) ព្រមទាំងទេយ្យទានផ្សេងៗទៀត
សម្រាប់ទ្រទ្រង់ក្នុងទីអារាមនាអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ៕








Post a Comment