នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ

 អត្ថបទ៖ ទឹង សភាព

ខេត្តព្រះសីហន៖ ដូចការគ្រោងទុក នាវាសម្រាប់ធ្វើការហ្វឹកហ្វឺនដល់ទាហានជើងទឹករបស់រុស្ស៊ីមួយគ្រឿង ដែលមានឈ្មោះថា Perekop បានចូលមកសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈនាវានេះនឹងចូលសំចតនៅកម្ពុជារយៈពេលប្រាំថ្ងៃពោលគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

នាវា Perekop នេះជាប្រភេទនាវាសម្រាប់ធ្វើការហ្វឹកហ្វឺនដល់នាវិកកងទ័ពជើង ទឹករុស្ស៊ី ហើយនាវានេះមានបណ្តោយប្រវែង១៣៨ម៉ែត្រ ទទឹង១៧,២មែត្រ និងទង្ងន់ផ្ទុកពេញប្រមាណជាង៧ពាន់តោន មាននាវិកជិតប្រាំរយនាក់ រួមទាំងមានអាវុធផ្ទុកនៅលើនាវានេះដ៏ទំនើបៗជាច្រើនប្រភេទជាដើម។

នៅក្នុងអំឡុងពេលសំចត ប្រតិភូមេបញ្ជាការនាវារុស្ស៊ីនេះ នឹងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួបជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃអភិបាលខេត្តព្រះសីហនុ និងជួបជាមួយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ជាដើម។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមនាវិករបស់រុស្ស៊ី នឹងមានកម្មវិធីមួយចំនួនជាមួយក្រុមនាវិកកម្ពុ ជាផងដែរ ដោយមានការលេងកីឡាមិត្តភាពដូចជាកីឡាបាល់ទាត់ រួមទាំងធ្វើការហ្វឹកហ្វឺនទ្រឹស្តី ជាមួយនាវិកកម្ពុជានៅមូលដ្ឋានសមុទ្ររាម លើប្រធានបទ«ការបណ្តុះណ្តាលអំពីការរស់រានមានជីវិតនៅលើ កប៉ាល់ និងការសង្រ្គោះបឋមជាដើម។

សូមជម្រាបថានាវា Perekop ធ្លាប់មកប្រទេសកម្ពុជាម្តងរួចទៅហើយ កាលពីឆ្នាំ២០១៩ កន្លងទៅ ដោយក្នុងអំឡុងពេលនៃការចូលសំចតនាពេលនោះ គឺធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងរុស្ស៊ី៕







 

Powered by Blogger.