ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC។
ពិធីដែលបង្ហាញពីដំណើរវិវត្តន៍ដ៏ល្អប្រសើរនៃឧស្សាហកម្មយានយន្តនៅកម្ពុជានេះ
ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងបណ្តាខេត្តមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងមួយចំនួនទៀត
ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិក កម្មករ
និយោជិតរបស់ក្រុមហ៊ុនជាច្រើនរូប។ អ្នកជំនួញនៅកម្ពុជាជាច្រើនរូប
ក៏ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីនេះដែរ។
ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៥
ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លើផ្ទៃដីសរុប ១១ហិកតា
ក្នុងនោះផ្ទៃរោងចក្រមាន ២.៧ហិកតា ក្រៅពីនោះ គឺជាអគារការិយាល័យ ទីធ្លា និងផ្លូវ៕

Post a Comment