ការស្ទង់មតិរបស់ CGTN | BRICS+បញ្ជូនសញ្ញាវិជ្ជមានសម្រាប់ការកសាងអភិបាលកិច្ចសកល
បរទេស៖ មុនពេលកិច្ចប្រជុំកំពូល BRICS លើកទី ១៨ ឆ្នាំ ២០២៦បើកធ្វើ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១២២៥០នាក់មកពី៤១ ប្រទេសបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ជាង ៦០% ជឿជាក់ថា ឥទ្ធិពលរបស់ BRICS ចំពោះកិច្ចការអន្តរជាតិបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាយតម្លៃជាវិជ្ជមានចំពោះតួនាទីរបស់ប្រទេស BRICS ក្នុងនាមជាកម្លាំងដឹកនាំនៃបណ្តាប្រទេសសកលខាងត្បូងក្នុងការកែលម្អអភិបាលកិច្ចសកល និងជំរុញការកសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសមធម៌ និងយុត្តិធម៌។
កិច្ចប្រជុំឆ្នាំនេះគឺជាកិច្ចប្រជុំដ៏សំខាន់មួយ បន្ទាប់ពី BRICS បញ្ចប់នីតិវិធីនៃការពង្រីកសមាជិក និងការអនុវត្តយន្តការប្រទេសដៃគូ BRICS។បន្ទាប់ពីពង្រីកសមាជិក ប្រទេសBRICSមានសមាជិកផ្លូវការចំនួន ១១ ប្រទេស និងប្រទេសដៃគូចំនួន ១០ ដែលមានចំនួនប្រជាជនលើសពីពាក់កណ្តាលនៃពិភពលោក។ ក្នុងបរិបទនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦១,៦% ជឿជាក់ថា កិច្ចសហប្រតិបត្តិការBRICS+នឹងជួយជំរុញសណ្តាប់ធ្នាប់អន្តរជាតិឱ្យឆ្ពោះទៅរកភាពកាន់តែយុត្តិធម៌ និងសមហេតុផល ៕
Post a Comment