ពូទីន ទៅដល់ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS
ញូវដែលី៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌាហើយ នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS ដែលអាចនឹងត្រូវបានគ្របដណ្ដប់ដោយស្រមោលនៃសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ា និងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងបញ្ហាប្រឈមសេដ្ឋកិច្ច។
បើតាមប្រភពពីមន្ត្រីការទូតឥណ្ឌា លោក ពូទីន
និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian គ្រោងនឹងបើកកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា
លោក Narendra Modi ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង
ត្រូវបានរំពឹងថានឹងជួបលោក Modi នាឱកាសចូលរួមកិច្ចប្រជុំ BRICS
រយៈពេល២ថ្ងៃ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Ria
Novosti បានរាយការណ៍ថាលោក ពូទីន បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស
Palam Air Force Station ក្នុងទីក្រុងញូវដែលី
ជាទីដែលលោកត្រូវបានទទួលស្វាគមន៍ដោយ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Kirti
Vardhan Singh។
សូមជម្រាបថា លោក ពូទីន បានបំពេញដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតទៅកាន់ប្រទេសឥណ្ឌា
កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយរូបលោកក៏ទើបតែបានជួបលោក Modi ផងដែរ
ក្នុងប៊ីស្កេក ប្រទេសកៀហ្ស៉ីស៊ីស្ថាននៅក្នុងខែកញ្ញានេះ៕ (AFP)

Post a Comment