ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងចាកចេញទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យសម្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា
ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រីនៅព្រលានយន្តហោះអន្តរជាតិតេជោ
រួមមាន៖ ព្រះញាតិវង្ស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសម្តេច និងឥស្សរជនជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះមហាក្សត្រខ្មែរ
និងសម្តេចព្រះមហាក្សត្រី តែងយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង
យ៉ាងទៀងទាត់តាមការយាងរបស់ក្រុមគ្រូពេទ្យចិនមួយឆ្នាំពីរលើក។ មួយលើកនៅដើមឆ្នាំ
និងមួយលើកទៀត នៅចុងឆ្នាំ។ នៅឆ្នាំ២០២៦នេះ ព្រះករុណា ព្រះមហាក្សត្រ
និងសម្តេចព្រះមហាក្សត្រី បានយាងទៅពិនិត្យព្រះរាជសុខភាពលើកទីមួយនៅថ្ងៃទី២៧
ខែកុម្ភៈ ហើយបានយាងត្រឡប់មកវិញ កាលពីថ្ងៃទី៣ ខែកក្កដា។
យោងតាមព្រះរាជសារជូនជនរួមជាតិ
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជឱង្ការថា
កំលុងពេលព្រះអង្គមិនគង់ប្រថាប់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភាកម្ពុជា នឹងបំពេញការងារជាប្រមុខរដ្ឋស្តីទីបំពេញការងារនានា
ក្នុងនាមជាព្រះបរមនាមរបស់ព្រះអង្គ៕





Post a Comment