អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចដកតួនាទីមន្ត្រីគយចំនួន៨រូប នៅខេត្តស្វាយរៀង

រាជធានីភ្នំពេញ÷ បើតាមឯកសារដែលអង្គភាពសារព័ត៌មាន«ភ្នំពេញដេលី» ទទួលបាននៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ធមន្ត្រីប្រតិភូអមនាយករដ្ធមន្រ្តី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសម្រេចដកតួនាទីមន្ត្រីគយចំនួន៨រូប នៅខេត្តស្វាយរៀង ដូចមានឈ្មោះខាងក្រោម÷

១/ លោក ងួន ផាន់ណា អត្តលេខ : ១៣៧៩ ជាប្រធានការិយាល័យគយនិងរដ្ឋាករបាវិត។
២/ លោក ឈ្នាង ឈិនហុង អត្តលេខ : ១២៤៤ ជាប្រធានការិយាល័យគយនិងរដ្ធាករបុសមន។
៣/ លោក ឆេង សាវិន អត្តលេខ : ១១៧៥ ជាប្រធានការិយាល័យគយនិងរដ្ឋាករដូង។
៤/ លោក គុយ ឥន្ទហ្កាដូណា អត្តលេខ : ១៨១៧ ជាភ្នាក់ងារសាខាគយនិងរដ្ធការខេត្តស្វាយរៀង។
៥/ លោក ផេង វណ្ណធូ អត្តលេខ : ១៧២៩ ជាភ្នាក់ងារការិយាល័យគយនិងរដ្ឋាករបាវិត។
៦/ លោក ហង្ស សុចាន់ អត្តលេខ : ១៩៥៨ ជាភ្នាក់ងារការិយាល័យគយនិងរដ្ឋាករបាវិត។
៧/ លោក ចាប សុបញ្ញា អត្តលេខ : ១៩៦៤ ជាភ្នាក់ងារគយនិងរដ្ឋាករបាវិត។
៨/ លោក កង ចាន់ណារិទ្ធ អត្តលេខ : ១៩៦៧ ជាភ្នាក់ងារគយនិងរដ្ឋាករបាវិត។

បើតាមប្រភពបង្ហើបឱ្យដឹងថា ការដកមន្ត្រីគយខាងលើនេះ ប្រហែលអាចបណ្តាលមកពីរងបណ្តឹងពីសំណាក់អាជីវករអ្នករកសុី និងធ្វើការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ លប់បំបាត់មន្ត្រីគយពុករលួយ ហើយក៏អាចនៅមានមន្ត្រីគយមួយចំនួនទៀតដែលត្រូវប្រឈមក្នុងការដកតួនាទីផងដែរ៕








Powered by Blogger.