គណបក្សរបស់ ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
មូស្គូ៖ គណបក្សរុស្ស៉ីរួបរួមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះយ៉ាងសម្បើមជាមួយការឈ្នះអាសនៈភាគច្រើន លើសលុបនៅក្នុងការបោះឆ្នោតសភាមានរយៈពេល៣ថ្ងៃ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរុស្ស៉ី
លោកស្រី Ella
Pamfilova បានប្រកាសកាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា
ឆ្នាំ២០២៦ថាគណបក្សរុស្ស៉ីរួបរួមដែលកាន់អំណាចដឹកនាំប្រទេស អស់រយៈពេល ២៥ឆ្នាំមកនេះ
បានទទួលអាសនៈ៣៥៥ ក្នុងចំណោមអាសនៈរដ្ឋសភា Duma សរុប៤៥០។
ជ័យជម្នះនេះបានផ្ដល់ឱ្យគណបក្សរបស់លោក ពូទីន នូវសំឡេងភាគច្រើនលើសលុប
បើធៀបទៅនឹងអាណត្តិសភាដែលបក្សរបស់លោកទទួលបានអាសនៈចំនួន ៣៤៣។
វិមានក្រឹមឡាំងបាននិយាយថាលទ្ធផលនៃការបោះឆ្នោតសភាពដែលត្រូវបានរៀបចំឡើងជាលើកដំបូង
ចាប់តាំងពីទីក្រុងមូស្គូបញ្ជូនកងទ័ពវាយលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២
បានបង្ហាញថាប្រជាជនរុស្ស៉ីនៅតែបន្តគាំទ្រលោក ពូទីន
ដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៩មក។ «ជោគជ័យនៅពេលនេះគឺជាសូចនាករមួយបង្ហាញពីកម្រិតខ្ពស់បំផុតនៃការគំាទ្រ
របស់ប្រជាជនរុស្ស៉ីចំពោះប្រមុខរដ្ឋ (លោក ពូទីន)»។
នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។
សូមជម្រាបថា លោក ពូទីន បានជំរុញលើកទឹកចិត្តឱ្យប្រជាជនរុស្ស៉ីនាំគ្នាទៅបោះឆ្នោតដើម្បីបង្ហាញការគាំទ្រដល់កងទ័ពរុស្ស៉ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន ហើយមិនតែប៉ុណ្ណោះទីក្រុងមូស្គូ ក៏បានរៀបចំការបោះឆ្នោតនៅក្នុងតំបន់របស់អ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់៕ ប្រភព៖ Reuters

Post a Comment