ហ្សេលេនស្គី អះអាងថាកូរ៉េខាងជើងត្រៀមបញ្ជូនកងទ័ពបន្ថែម ១០ ០០០នាក់ ទៅជួយរុស្ស៉ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ថា កងទ័ពកូរ៉េខាងជើងជាង ៨០០០នាក់កំពុងមានវត្តមាននៅលើទឹកដីរុស្ស៉ី ហើយព្យុងយ៉ាងមានគម្រោងបញ្ជូនកងទ័ពបន្ថែម ១០ ០០០នាក់ទៀត ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។
ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី
កាលពីថ្ងៃចន្ទ កើតមានឡើងចំពេលទីក្រុងសេអ៊ូល និងទីក្រុងកៀវ
កំពុងរកាំរកូសនឹងគ្នាជុំវិញការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន
កាលពីសប្ដាហ៍មុនថាអ៊ុយក្រែនបានបញ្ជូនឈ្លើយសឹកជាទាហានកូរ៉េខាងជើង ២នាក់
ទៅកាន់កូរ៉េខាងត្បូង។
ប៉ុន្តែកូរ៉េខាងត្បូងបានបង្ហាញការខកចិត្តយ៉ាងខ្លាំងជុំវិញការប្រកាសបែបនេះដោយអះអាងថាការផ្ទេរទាហានកូរ៉េខាងជើងទាំង២នេះត្រូវបានឯកភាពគ្នារក្សាទុកជាការណ៍សម្ងាត់។
ទីក្រុងសេអ៊ូលក៏បានសម្ដែងការតវ៉ាផងដែរនូវអ្វីដែលខ្លួនហៅថាជាសេចក្ដីថ្លែងការណ៍មិនពិតពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនដែលប្រកែកថាការឯកភាពគ្នានេះមិនមែនធ្វើឡើងជាការណ៍សម្ងាត់អ្វីទេ។
ដោយផ្អែកលើទិន្នន័យថ្មីស្ដីពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់រុស្ស៉ី
លោក
ហ្សេលេនស្គីបានបញ្ជាក់ថាកងទ័ពទាំងនោះកំពុងត្រូវបានជ្រើសរើសសម្រាប់ការបណ្ដុះបណ្ដាល
និងរង់ចាំការដាក់ពង្រាយទៅកាន់រុស្ស៉ី។ កាលពីខែសីហាកន្លងទៅ
លោកប្រធានាធិបតីអ៊ុយក្រែនក៏ធ្លាប់បាននិយាយដែរថាកងទ័ពកូរ៉េខាងជើងរហូតដល់ទៅ ៥០
០០០នាក់ អាចនឹងត្រូវបានបញ្ជូនទៅប្រយុទ្ធដើម្បីរុស្ស៉ី
ហើយបានអំពាវនាវឱ្យកូរ៉េខាងត្បូងផ្ដល់ការគាំទ្រដល់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។
កូរ៉េខាងត្បូងបានប្រកាសកាលពីខែកក្កដា បញ្ជូនកញ្ចប់ជំនួយ
១០០លានដុល្លារសម្រាប់អ៊ុយក្រែន
បើទោះជាបានដកអាវុធដែលអាចសម្លាប់មនុស្សចេញពីកញ្ចប់ជំនួយនេះក៏ដោយ។
បើតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង
និងអ៊ុយក្រែន កូរ៉េខាងជើងបានបញ្ជូនកងទ័ពចន្លោះពី ១៤០០០នាក់
ដល់១៥០០០នាក់ដើម្បីគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២៤។
ក្នុងចំណោមកងទ័ពទាំងនោះមានមួយចំនួនធំត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk
ដើម្បីជួយកងទ័ពរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែន។ ក្រៅពីនេះ
ព្យុងយ៉ាង ក៏បានផ្គត់ផ្គង់អាវុធដូចជាកាំភ្លើងធំ និងមីស៊ីល
បាលិស្ទីគទៅឱ្យទីក្រុងមូស្គូផងដែរ៕ ប្រភព៖Reuters

Post a Comment