៨ខែ ឆ្នាំ២០២៦ កម្ពុជា នាំអង្ករទៅចិន ១៧.៧៧ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១០៥ លានដុល្លារ

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិន នៅតែជាទីផ្សារនាំចេញអង្ករសំខាន់ របស់កម្ពុជា ខណៈរយៈពេល៨ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករ ទៅចិន១៧.៧៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់មាន ទំហំប្រមាណ ១០៥ លានដុល្លារ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានបង្ហាញថា តាមរយៈតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ១៧.៧៧ម៉ឺន តោនទៅកាន់ប្រទេសចិន កើនឡើង ៥២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់នៃការនាំចេញប្រមាណ ១០៥ លានដុល្លារ។

លោក វ៉ាង វិនពីន បញ្ជាក់ថា «ប្រទេសចិន នៅតែជាទីផ្សារនាំចេញអង្ករសំខាន់ របស់កម្ពុជា ដែលនេះបានបង្ហាញយ៉ាងពេញលេញ អំពីកិច្ចសហប្រតិបត្តិការ វិស័យកសិកម្មនិងពាណិជ្ជកម្ម រវាងចិននិងកម្ពុជាត្រូវបានជំរុញកាន់តែស៊ីជម្រៅ»៕



Powered by Blogger.