អភិបាលរងខេត្តកែប បន្តចុះពិនិត្យគម្រោងរៀបចំសាងសង់ទីស្នាក់ការសហគមន៍ ដើម្បីបម្រើកិច្ចការរដ្ធបាល និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍នេសាទឱ្យកាន់តែមានប្រសិទ្ធភាព
អត្ថបទ : ទ្រី ហៀន
ខេត្តកែប÷ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានបន្តចុះពិនិត្យគម្រោងរៀបចំសាងសង់ទីស្នាក់ការសហគមន៍នេសាទអង្កោល ដើម្បីបម្រើកិច្ចការរដ្ធបាល និងសកម្មភាពនានា លើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍នេសាទឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីការស្ថាបនាផ្លូវបេតុង។
សូមជម្រាបជូនថា ដើម្បីលើកកម្ពស់ជីវភាព និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប បានធ្វើការសាងសង់ផ្លូវបេតុងអាមេអាល់ហ្វាប្រវែង ១,២ គីឡូម៉ែត្រ (ទទឹង៦ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ) ស្ថិតក្នុងសហគមន៍នេសាទអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលគម្រោងនេះទទួលបានការគាំទ្រថវិកា និងកិច្ចសហប្រតិបត្តិការពីភ្នាក់ងារប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) នៃសាធារណរដ្ឋតួរគី។
ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលនេសាទ និងទំនិញ ព្រមទាំងបើកឱកាសទាញយកសក្តានុពលទេសចរណ៍ និងពង្រឹងសន្តិសុខស្បៀងជូនប្រជាពលរដ្ឋក្នុងសហគមន៍អង្កោលទាំងមូល ដែលជាគំនិតផ្តួចផ្តើម និងគៀងគររកមូលនិធិពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប៕

Post a Comment