សម្តេចតេជោ ហ៊ុន សែន ទទួលជួបយុវជន វ៉ាន សែនវ៉ា សិស្សនិទ្ទេស A និងអាណាព្យាបាល

រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ធស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយយុវជន វ៉ាន សែនវ៉ា ដែលជាសិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំ២០២៦ និងឪពុកម្តាយ ព្រមទាំងបងស្រីទាំង៣នាក់ បន្ទាប់ពីសម្តេច ស្វែងរកតាមហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ក្រៅពីការរៀបចំតម្រង់ទិសឱ្យយុវជន វ៉ាន សែនវ៉ា សិក្សានៅមហាវិទ្យាល័យ សម្តេចក៏បានឱ្យបងស្រីរបស់យុវជន វ៉ាន សែនវ៉ា ម្នាក់ទៀតបានត្រូវចូលមហាវិទ្យាល័យដែរ បន្ទាប់ពីបានប្រឡងជាប់បាក់ឌុបក្នុង ឆ្នាំ២០២៥ តែមិនមានលទ្ធភាពរៀនបន្ត។

យុវជន វ៉ាន សែនវ៉ា ជាសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម នៃវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន រាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ដែលធ្លាក់ការប្រឡងបាក់ឌុបកាលពី ឆ្នាំ២០២៥ ហើយបានត្រឡប់មកប្រឡងជាថ្មី និងទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២៦ នេះ។

ចំពោះនិន្ទេសលើមុខវិជ្ជាវិជ្ជា សែនវ៉ា ទទួលបាននិទ្ទេស A លើមុខវិជ្ជាភាសាខ្មែរ និងភូមិវិទ្យា ខណៈមុខវិជ្ជាគណិតវិទ្យា ផែនដីវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ និងភាសាអង់គ្លេស ទទួលបាននិទ្ទេស B ៕








Powered by Blogger.