ធ្លាក់យន្តហោះយោធារុស្ស៊ី នៅតំបន់ចុងបូព៌ា ស្លាប់សមាជិកយានិក ៦នាក់ និងរបួស១នាក់

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យន្តហោះយោធាមួយគ្រឿងបានធ្លាក់នៅតំបន់អាមួរ (Amur) ប៉ែកចុងបូព៌ានៃប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បណ្ដាលឱ្យសមាជិកយានិក ៦ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

តាមការបញ្ជាក់របស់ក្រសួង យន្តហោះយោធាធុន Tu-95 មួយគ្រឿងនេះ បានធ្លាក់ពេលកំពុងហោះហើរហ្វឹកហាត់ នៅលើតំបន់ដាច់ស្រយាលដែលគ្មានមនុស្សរស់នៅ។ ផ្អែកតាមទិន្នន័យបឋម សមាជិកយានិក ៦ នាក់បានបាត់បង់ជីវិត ខណៈយានិកម្នាក់ទៀតដែលរងរបួស ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ៕ ប្រភព៖ TASS



 

Powered by Blogger.