សម្ដេចធិបតី ៖ គ្រូពេទ្យត្រូវបន្តបំពេញតួនាទី ដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាធំ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ក្រុមគ្រូពេទ្យត្រូវតែបន្តបំពេញ តួនាទីរបស់ខ្លួន ដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាធំ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព
ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នាព្រឹកថ្ងៃទី១៦ ខែកញ្ញា
ឆ្នាំ២០២២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្ត ដល់ ថ្នាក់ដឹកនាំ
មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃ «មន្ទីរពេទ្យហ្លួងម៉ែ»
បន្តបំពេញតួនាទីភាកិច្ចប្រកបដោយសីលធម៌វិជ្ជាជីវៈ
និងតម្កល់អាយុជីវិតរបស់អ្នកជំងឺជាឧត្តមប្រយោជន៍ របស់អង្គភាពផង និងសាមីខ្លួនផង
ដោយត្រូវចាំថា «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង
និងត្រូវអនុវត្តគោលការណ៍ ៣ឆាប់ គឺរកឃើញឆាប់ បញ្ចូនឆាប់ និងព្យាបាលឆាប់» ខណៈពេលវេលាគឺសំខាន់ណាស់សម្រាប់អ្នកជំងឺ៕

Post a Comment