ពលរដ្ឋរងគ្រោះទឹកជំនន់នៅទីក្រុងបាងកក ផ្ទុះកំហឹងស្រែកដាក់ អានុទីន !

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រឈមមុខនឹងកំហឹងរបស់ប្រជាពលរដ្ឋ ពេលចុះពិនិត្យស្ថានភាពទឹកជំនន់នៅអគារស្នាក់នៅ Khlong Chan Flat 15 ក្នុងខណ្ឌបាងកាពិ (Bang Kapi) នៃរាជធានីបាងកក កាលពីយប់ថ្ងៃចន្ទ។

ពេលលោក អានុទីន កំពុងដើរចែកអំណោយសង្គ្រោះពលរដ្ឋក្នុងតំបន់បាននាំគ្នាស្រែកសួរដេញដោលថា៖ «តើពេលណាទើបទឹកស្រក?», «លោកថាអាចគ្រប់គ្រងស្ថានការណ៍បាន!» និង «សូមពន្លឿនការបូមទឹកឱ្យលឿនឡើង!»។

លោក អានុទីន បានឆ្លើយតបទៅវិញថា អាជ្ញាធរមិនទាន់អាចបូមរំដោះទឹកចេញបាននៅឡើយទេ ដោយសារកម្ពស់ទឹកនៅខាងក្រៅនៅតែខ្ពស់ ព្រមទាំងបានសន្យាថានឹងចាត់ចែងផ្ដល់អាហារ និងទឹកស្អាតជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ៕



 

Powered by Blogger.