អាមេរិក និងអ៊ីរ៉ង់ គ្រោងជួបចរចាដាច់ដោយឡែកពីគ្នាជាមួយអ្នកសម្របសម្រួលកាតា ដើម្បីបញ្ចប់សង្គ្រាម
ញូវយ៉ក៖ មន្ត្រីជាន់ខ្ពស់មួយរូបបានបង្ហើបប្រាប់ Reuters ថា អ្នកសម្របសម្រួលកាតា ទំនងជានឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅបុរីញូវយ៉ក និងជាមួយភាគីអាមេរិក នៅថ្ងៃចន្ទ ឬថ្ងៃអង្គារនេះ ក្នុងកិច្ចប្រឹងប្រែងថ្មីមួយដើម្បីឈានទៅបញ្ចប់សង្គ្រាម។
កិច្ចចរចានេះ
គ្រោងនឹងផ្តោតលើសំណើកែសម្រួលរយៈពេល ៧ ថ្ងៃ ដែលអ៊ីរ៉ង់បានដាក់ចេញកាលពីសប្តាហ៍មុន
នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ បច្ចុប្បន្ន លោក Araqchi
កំពុងបន្តស្នាក់នៅទីក្រុងញូវយ៉ក ខណៈគេមិនទាន់ដឹងច្បាស់ថា
តើឥស្សរជនរូបណានឹងតំណាងឱ្យភាគីអាមេរិក ចូលរួមក្នុងកិច្ចពិភាក្សានេះនៅឡើយទេ។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ ISNA
បានឱ្យដឹងថា លោក Araqchi នឹងជួបអ្នកសម្របសម្រួលនៅព្រឹកថ្ងៃចន្ទ
(ម៉ោងនៅញូវយ៉ក) ដើម្បី «ពិនិត្យលើសំណើ
និងទស្សនៈចុងក្រោយជុំវិញស្ថានការណ៍បច្ចុប្បន្ន»។
ទោះជាយ៉ាងណា
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា លោក Araqchi មិនបានពន្យារពេលស្នាក់នៅញូវយ៉កឡើយ
ហើយនឹងវិលត្រឡប់ទៅក្រុងតេអេរ៉ង់វិញតាមកាលវិភាគដើម
ដោយលោកមិនបានលើកឡើងអ្វីពីកិច្ចចរចាជាមួយអ្នកសម្របសម្រួលនោះទេ ៕ ប្រភព៖ Reuters

Post a Comment