ឯកអគ្គរដ្ឋទូតចិនអះអាងថា កម្ពុជា នាំចេញចេកទៅចិន កើនឡើងជាលំដាប់
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ការនាំចេករបស់កម្ពុជា ទៅកាន់ប្រទេសចិន បានកើនឡើងជាលំដាប់ ដែលនេះបង្ហាញយ៉ាងពេញលេញ នូវអត្ថប្រយោជន៍ជាក់ស្តែង របស់កិច្ចសហប្រតិបត្តិការ កសិកម្មនិងពាណិជ្ជកម្មរវាង ចិននិងកម្ពុជា។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូតបានសរសេរយ៉ាងដូចច្នេះថា «ចាប់តាំងពីផ្លែចេករបស់កម្ពុជា ត្រូវបានអនុម័តឱ្យនាំចេញទៅកាន់ប្រទេសចិន កាលពីឆ្នាំ ២០១៩ មក ប្រទេសចិនតែងតែជាទីផ្សារនាំចេញផ្លែចេក ដ៏សំខាន់របស់កម្ពុជា។ លោក វ៉ាង វិនពីន បញ្ជាក់បន្ថែមថា «ទ្រង់ទ្រាយ នៃការនាំចេញកើនឡើងជាលំដាប់ បានបង្កើតឱកាសការងារកាន់តែច្រើន សម្រាប់ប្រជាជនក្នុងខេត្តឧត្តរមានជ័យជាដើម បានកែលម្អជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់ បង្ហាញយ៉ាងពេញលេញ នូវអត្ថប្រយោជន៍ជាក់ស្តែង របស់កិច្ចសហប្រតិបត្តិការ កសិកម្មនិងពាណិជ្ជកម្មរវាង ចិននិងកម្ពុជា»៕

Post a Comment