ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចូលរួមពិធីប្រគល់កូនស្វាយចន្ទី ជូនអតីតយុទ្ធជនចំនួន ៥០០គ្រួសារ នៅស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កូនស្វាយចន្ទី ជូនដល់អតីតយុទ្ធជនចំនួន ៥០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាអនុប្រធាន អ.ន.ក ខេត្ត, ប្រធានអង្គភាពពាក់ព័ន្ធក្នុងខេត្ត មន្ត្រីជំនាញ ថ្នាក់ដឹកនាំអាជ្ញាធរស្រុក ឃុំជាច្រើននាក់៕








Post a Comment