ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី "ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ" ក្នុងគោលបំណងចែករំលែកទស្សនៈ និងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ដើម្បីបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
វេទិកានេះប្រព្រឹត្តទៅនៅអគារ The
Kampus ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០
និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល
សមាគមពាក់ព័ន្ធ គ្រឹះស្ថានអប់រំ និស្សិត និងសមាជិក សមាជិកា ស.ស.យ.ក.។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត គួច សុមាន
បានធ្វើបទបង្ហាញ និងចែករំលែកទស្សនៈ
ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ក្នុងការបត់បែន
និងសម្របខ្លួនទៅនឹងការរីកចម្រើននៃ AI។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយបន្តនូវចំណេះដឹង
និងខ្លឹមសារដែលទទួលបានពីវេទិកានេះ ដល់សាធារណជន និងភាគីពាក់ព័ន្ធ
ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច
និងសង្គម ឌីជីថលនៅកម្ពុជា។
ជាមួយគ្នានេះ អង្គវេទិកាបានលើកឡើងពីសារៈសំខាន់
និងឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ
ព្រមទាំងតម្រូវការក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជំនាញឌីជីថល
ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃពិភពការងារ។ ទន្ទឹមនេះវេទិកាបានជំរុញឱ្យយុវជន
និងកម្លាំងពលកម្មកម្ពុជា ពង្រឹងចំណេះដឹង ជំនាញឌីជីថល គំនិតច្នៃប្រឌិត និងភាពបត់បែន
ដើម្បីអាចសម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត៕









Post a Comment