សិង្ហបុរី ជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ផែនការតាំងលំនៅ ក្នុងតំបន់ West Bank

សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ផែនការពង្រីកការតាំងលំនៅក្នុងតំបន់ West Bank ដោយបញ្ជាក់ជាថ្មីថា ការតាំងលំនៅទាំងនោះគឺខុសច្បាប់ ផ្អែកលើច្បាប់អន្តរជាតិ។

កាលពីសប្តាហ៍មុន អាជ្ញាធរអ៊ីស្រាអែលបានបើកការដេញថ្លៃសាងសង់ផ្ទះជាង ១ ២០០ខ្នង នៅក្នុងតំបន់ West Bank បង្កឱ្យមានការថ្កោលទោសពីសំណាក់បារាំង អ៊ីតាលី ព្រីនថេន និងអាល្លឺម៉ង់។ គម្រោង E1 ដែលអ៊ីស្រាអែលបានអនុម័តឆ្នាំមុន នឹងខណ្ឌចែកតំបន់ East Jerusalem ចេញពីតំបន់ West Bank ថែមទៀត។ តំបន់ East Jerusalem ត្រូវបានអ៊ីស្រាអែលកាន់កាប់ និងបញ្ចូលជាទឹកដីរបស់ខ្លួន ហើយភាគច្រើនជាកន្លែងរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បានលើកឡើងថា គម្រោង E1 នឹងបន្តបំបែកទឹកដី West Bank ឱ្យបែកខ្ញែក និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធភាពនៃការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ។ អ្នកនាំពាក្យក្រសួងការបរទេស គូសបញ្ជាក់ថា «សិង្ហបុរីជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ផែនការពង្រីកការតាំងលំនៅទាំងនេះ»

សូមជម្រាបថា គម្រោងលើផ្ទៃដីទំហំប្រហែល ១២គីឡូម៉ែត្រក្រឡា ដែលគេស្គាល់ថាជា E1 នេះ មានគោលដៅ សាងសង់លំនៅឋានប្រហែល ៣ ៤០០ខ្នងនាពេលអនាគត នៅលើចំណុចរសើបខ្លាំង ចន្លោះទីក្រុងហ៊្សេរុយសាឡិម និងតំបន់តាំងលំនៅរបស់អ៉ីស្រាអែលឈ្មោះ Maale Adumim៕ (CNA)



 

Powered by Blogger.