ក្រសួងអំពាវនាវសូមឱ្យប្រុងប្រយ័ត្ន កុំចុចលើតំណភ្ជាប់ សារបោកបន្លំជាក្រុមហ៊ុន Telegram !
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសារអំពាវនាវឱ្យប្រជាពលរដ្ឋ សូមឱ្យប្រុងប្រយ័ត្ន កុំចុចលើតំណភ្ជាប់ សារបោកបន្លំជាក្រុមហ៊ុន Telegram។
ក្រសួងបញ្ជាក់ថា
ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត
ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ
បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី៕




Post a Comment