អ៊ីរ៉ង់ព្រមានថា នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz អាចប្រឈមមុខនឹងបញ្ហា ប្រសិនបើបំពានវិន័យ
តេហេរ៉ង់៖ អ៊ីរ៉ង់ បានចេញការព្រមានថា នាវាទាំងឡាយណាដែលបំពានបទប្បញ្ញត្តិរបស់ខ្លួន សម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz អាចប្រឈមមុខនឹងវិធានការរឹតបន្តឹង រួមមានការផាកពិន័យ ឃាត់ទុក ឬរឹបអូស។
អាជ្ញាធរគ្រប់គ្រងច្រកទូទាំងឈូងសមុទ្រពែក្ស (PGSA)
ដែលបង្កើតឡើងដោយអ៊ីរ៉ង់ បានបញ្ចេញសារតាមបណ្ដាញសង្គម X ថាម្ចាស់ទំនិញ គួរតែមើលបញ្ជីដែលទើបធ្វើបច្ចុប្បន្នភាព
ថាតើនាវាណាដែលត្រូវចាត់ទុកថាមិនអនុលោមតាមលក្ខខណ្ឌ
សម្រាប់ការធ្វើដំណើរពាក់ព័ន្ធឈូងសមុទ្រពែក្ស។
PGSA បានឱ្យដឹងទៀតថា
នាវាដែលចូលរួមក្នុងប្រតិបត្តិការនានា រួមទាំងការលើកដាក់ទំនិញពីនាវាទៅនាវា
ឬការផ្ទេរទំនិញបន្តជាមួយនាវាដែលមិនគោរពតាមបទប្បញ្ញត្តិ
ក៏នឹងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនាវាត្រូវរឹតត្បិតផងដែរ។
នាវាដែលចង់ដកឈ្មោះចេញពីបញ្ជីនាវាដែលមិនគោរពតាមបទប្បញ្ញត្តិ ចាំបាច់ត្រូវដាក់សំណើ
ព្រមទាំងផ្តល់ការបកស្រាយ ទៅកាន់អាជ្ញាធរដែនសមុទ្រអ៊ីរ៉ង់៕ (Reuters)

Post a Comment