សមត្ថកិច្ចកម្ពុជា បានរកឃើញយុវតីសិង្ហបុរី បន្ទាប់ពីរត់ចេញពីប្រទសដោយសារសម្ពាធគ្រួសារ

ភ្នំពេញ ៖ ដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្វែងរកនារីជនជាតិសិង្ហបុរីម្នាក់ ដែលត្រូវបានឪពុករបស់ខ្លួនដាក់ពាក្យបណ្ដឹងនៅប៉ូលិសសិង្ហបុរីឱ្យជួយស្វែងរក។

នារីរូបនេះមានឈ្មោះ Siti Aishan Siregar binte Siregar ជនជាតិសិង្ហបុរី ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងខុនដូរឈ្មោះទួលគោកឡែន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមលទ្ធផលនៃការសួរបំភ្លឺជំហានដំបូង នាងបានឱ្យដឹងថា ខ្លួនមិនសប្បាយចិត្តជាមួយឪពុកម្ដាយ ហើយបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមជើងយន្តហោះលេខ EK348

នារីរូបនេះក៏បានបង្ហាញពីបំណងចង់ដាក់ពាក្យស្នើសុំបណ្ណការងារ ដើម្បីធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាផងដែរ។

បើតាម លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា យុវតី ជនជាតិសិង្ហបុរីឈ្មោះ AISHAH បានរត់ចេញពីផ្ទះនៅសិង្ហបុរី ដោយសារសម្ពាធគ្រួសារ និងបានបញ្ជាក់ថា ពុំមានការចាប់ជំរិត ឬ ចាប់បង្ខាំងណាមួយកើតឡើងនោះទេ៕








 

Powered by Blogger.