ត្រាំ៖ អ៊ីរ៉ង់ត្រូវតែសងជំងឺចិត្តដល់អ្នកដែលខ្លួនបានសម្លាប់ និងរងរបួស
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាលោកនឹងទាមទារឱ្យអ៊ីរ៉ង់សងជំងឺចិត្តសម្រាប់មនុស្សទាំងអស់ដែលត្រូវបានអ៊ីរ៉ង់សម្លាប់ និងអ្នករងរបួសធ្ងន់ធ្ងរ ជាការឆ្លើយតបទៅនឹងអ៊ីរ៉ង់ដែលបានទាមទារសំណងជំងឺចិត្តសម្រាប់ការខូចខាតបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះ
ការបង្ហោះសារបែបនេះរបស់លោក
ត្រាំ នៅលើបណ្ដាញទំនាក់ទំនងសង្គម កើតមានឡើងបន្ទាប់ពីអ៊ីរ៉ង់បាននិយាយកាលពីចុងសប្ដាហ៍កន្លងទៅថាខ្លួនកាន់តែខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយអូម៉ង់
ស្ដីពីការកំណត់ផ្លូវទឹកដឹកជញ្ជូនទំនិញថ្មីមួយនៅចន្លោះរវាងប្រទេសទាំង២
កាត់តាមច្រកសមុទ្រ Hormuz។
ប៉ុន្តែបានទទូចម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌមួយចំនួនជាមុនសិន
ក្នុងនោះរួមមានការសងជំងឺចិត្ត ព្រមទាំងការបិទបញ្ចប់ការដាក់ទណ្ឌកម្ម
និងការគំរាមកំហែងយោធា មុននឹងច្រកសមុទ្រដ៏សំខាន់មួយនេះត្រូវបានបើកឡើងវិញ។
លោក ដូណាល់
ត្រាំ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បាននិយាយថាលោកចង់ទាមទារសំណងជំងឺចិត្តពីអ៊ីរ៉ង់
សម្រាប់មនុស្សទាំងអស់ដែលត្រូវបានអ៊ីរ៉ង់សម្លាប់
និងបានរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់បែកបង្កៃតាមផ្លូវ និងជម្លោះជាច្រើនផ្សេងទៀត។ លោក
ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីការទាមទារសំណងពីអ៊ីរ៉ង់
ជុំវិញការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីខែតុលា ឆ្នាំ២០០០
លើនាវាពិឃាដប្រដាប់ដោយមីស៊ីល USS Cole មួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិកនៅឯកំពង់ផែមួយក្នុងប្រទេសយេម៉ែន។
ប៉ុន្តែនៅពេលនោះ
FBI បានអះអាងថាការវាយប្រហារបំផ្ទុះគ្រាប់បែកនេះជាស្នាដៃរបស់ក្រុមអាល់កៃដា
ដែលបានសម្លាប់នាវិក ១៧នាក់ និងជាច្រើននាក់រងរបួស។ បើតាមលោក ត្រាំ អ៊ីរ៉ង់
ក៏ត្រូវសងជំងឺចិត្តផងដែរចំពោះក្រុមគ្រួសាររបស់មនុស្សរាប់ពាន់នាក់អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមករាកន្លងទៅ
ដែលជាភាពចលាចលក្នុងស្រុកដ៏អាក្រក់បំផុតរបស់អ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩មក៕ (Reuters)

Post a Comment