សហរដ្ឋអាមេរិក អះអាងថាអាចរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ដោយគ្មានពេលវេលាកំណត់

បរទេស៖ សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនអាចបន្តរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយគ្មានពេលវេលាកំណត់ ហើយនឹងបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើតេហេរ៉ង់ ខណៈកិច្ចចរចាលើបទឈប់បាញ់ហាក់កាន់តែមានភាពស្មុគស្មាញ នៅចំពោះមុខការផ្គត់ផ្គង់ប្រេងសកលធ្លាក់ចុះ ហើយភាពតានតឹងក្នុងតំបន់កំពុងកើនឡើង។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់ក្រុមអ្នកសារព័ត៌មាននាឱកាសបំពេញទស្សនកិច្ចមួយទៅកាន់ប្រទេសប៉ាណាម៉ាថា យោធាអាមេរិកមានសមត្ថភាពបន្តរក្សាវត្តមានកងទ័ពជើងទឹកក្នុងតំបន់ ដើម្បីអនុវត្តការបិទខ្ទប់ប្រឆាំងអ៊ីរ៉ង់ដែលនឹងបង្កការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរលើប្រទេសមួយនេះ។ លោកបញ្ជាក់ថា «សហរដ្ឋអាមេរិកអាចបន្តរក្សាការបិទខ្ទប់ដូចសព្វថ្ងៃ ពីព្រោះយើងអាចផ្លាស់ប្ដូរនាវាចម្បាំងចេញចូលដើម្បីអាចបន្តអនុវត្តការបិទខ្ទប់ ដោយគ្មានការកំណត់ពេលវេលា»

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បាននិយាយដែរថាសហរដ្ឋអាមេរិកមានគម្រោងដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់ ដើម្បីធ្វើឱ្យពួកគេឯកោសេដ្ឋកិច្ចដែលគេមិនធ្លាប់បានឃើញពីមុនមក។ ការព្រមាននេះដែរកើតមានឡើងចំពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អះអាងរៀងៗពីការគ្រប់គ្រងលើច្រកសមុទ្រ Hormuz៕ (Reuters)



 

Powered by Blogger.