ទូតចិន៖ កំណើនសត្វផ្សោត ទន្លេមេគង្គ ជាភស្តុតាងនៃភាពជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការ ចិន-កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ

ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា កំណើនសត្វផ្សោត ទន្លេមេគង្គ ជាភស្តុតាងនៃភាពជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការ ចិន-កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ។

តាមរយៈសំណេរ នៅលើបន្ដាញសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូត បានបង្ហោះនូវវីដេអូពីសកម្មភាពសត្វផ្សោត ដោយភ្ជាប់នូវខ្លឹមសារយ៉ាងដូច្នេះថា៖ «ចិននិងកម្ពុជា បានសហការគ្នា ទទួលបានលទ្ធផលគួរឱ្យត្រេកអរ ក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ដោយសារ កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង និងអភិរក្សជាបន្តបន្ទាប់ ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងពី ៩០ ក្បាលនៅឆ្នាំ ២០២០ ដល់ ១១៦ ក្បាលនៅឆ្នាំ ២០២៦។ តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាភស្តុតាងនៃភាពជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការ ចិន-កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ។ សូមឱ្យយើងបន្តធ្វើការជាមួយគ្នា ដើម្បីការពារសត្វ ដ៏មានតម្លៃនេះ នៅក្នុងទន្លេមេគង្គ»៕



Powered by Blogger.