ការផ្តល់សេវាសាធារណៈលើវិស័យដីធ្លី និងសំណង់មានភាពល្អប្រសើរលើសពី៥០% នៃរយៈពេលផ្តល់សេវាសាធារណៈតាមបរិបទថ្មី

ដោយ៖ ថោង វណ្ណា

ភ្នំពេញ៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ ជាអនុគណៈកម្មាធិការលប់បំបាត់អំពើពុករលួយការផ្តល់សេវាសាធារណៈក្នុងវិស័យដីធ្លី ២៤ រាជធានី/ខេត្តបានបញ្ជាក់ថា ការចុះបញ្ជីបំពេញបន្ថែម ការប្តូរសន្លឹកបណ្ណកម្មសិទ្ធិ ដោយមូលហេតុផ្សេងៗ និងបរិបទនៃការផ្តល់សេវាសាធារណៈលើវិស័យដីធ្លី និងសំណង់មានភាពប្រសើរច្រើនលើសពី៥០% នៃរយៈពេលផ្តល់សេវាសាធារណៈតាមបរិបទថ្មី និងឯកសារគតិយុត្តិរបស់អន្តរក្រសួង ដូចនេះសូមសាធារណជនដែលបាន ស្នើសុំសេវាតាមបរិបទថ្មីលើកំណែរទម្រង់ស៊ីជម្រៅ ទៅថ្ងៃក្រោយរាល់គ្រប់សេវាសាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល នឹងកាន់តែប្រសើរឡើង។

សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ ជាអនុគណៈកម្មាធិការលប់បំបាត់អំពើពុករលួយការផ្តល់សេវាសាធារណៈក្នុងវិស័យដី នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា លោកបានចាប់ផ្តើមបញ្ចេញសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការផ្តល់សេវាសាធារណៈលើវិស័យដីធ្លី នៅតាមបណ្តារាជធានី/ខេត្តមួយចំនួន។

លោកបន្ថែមថា ជាមួយនឹងការបង្ហាញឯកសារកត់ត្រាសំណើ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលក្រុមការងារឌីជីថល របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ បានកត់ត្រា ពាក់ព័ន្ធការផ្តល់សេវាសាធារណៈលើវិស័យដីធ្លី នៅតាមបណ្តារាជធានី/ខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវឱ្យមន្ត្រីត្រូវដោះស្រាយកង្វល់របស់ប្រជាជន ព្រោះ«មន្ត្រីមិនមែនជាចៅហ្វាយរបស់រាស្ត្រទេ»

ទន្ទឹមនេះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកក៏បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ក្រោយពីសំអាតផ្ទះនៅភ្នំពេញរួច និងយោងតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមលោកប្រធានមន្ទីរដែនដីតាមខេត្ត ត្រូវខិតខំដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចឱ្យបានល្អជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរដែនដី ដូចគំរូអភិបាលរាជធានីភ្នំពេញ លើឯកសារកកស្ទះចំនួន ៣៧៣ ករណី។

លោកបានបញ្ជាក់ទៀតថា ប្រសិនបើអស់លោកជាប្រធានមន្ទីរ(ដនស)ខេត្ត មិនយកចិត្តទុកដាក់លើការលំបាករបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លោកនឹងប្រើប្រាស់ឆន្ទានុសិទ្ធិតាមការសម្រេចរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ព្រោះបងប្អូនដែលលំបាកមានសំណើ និងសំណូមពររួចហើយ គ្រប់បណ្តាខេត្ត ពិសេសសេវាសាធារណៈលើវិស័យដីធ្លី៕



 

Powered by Blogger.