កូរ៉េខាងត្បូង ប្រកាសថានឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុន
សេអ៊ូល៖ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នឹងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធ្វើតេស្ដលើការត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងដោយមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃសុក្រ ទី២៨
ខែសីហា ឆ្នាំ២០២៦
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឱ្យដឹងថាសមយុទ្ធប្រចាំឆ្នាំ មានឈ្មោះថា Freedom
Edge ដែលមានទម្រង់ការពារខ្លួនសុទ្ធសាធ នឹងត្រូវប្រព្រឹត្តទៅក្នុងដែនទឹកអន្តរជាតិចាប់ពីភាគខាងត្បូង
ទៅភាគខាងកើតនៃកោះ Jeju របស់កូរ៉េខាងត្បូង។
សមយុទ្ធត្រីភាគីកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយរយៈពេល
និងបង្រួមការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង
និងបានលុបចោលការធ្វើសមយុទ្ធកងម៉ារីនរួមគ្នាដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយ។
ការកាត់បន្ថយការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង
ត្រូវបានលោក ត្រាំ អះអាងថាធ្វើឡើងជាការឆ្លើយតបទៅនឹងការបដិសេធរបស់សេអ៊ូល
មិនព្រមផ្ដល់ជំនួយដល់សហរដ្ឋអាមេរិកក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
ហើយថាសមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Shield ក្នុងខែសីហានេះជាការបញ្ជូនសារខុសទៅកាន់កូរ៉េខាងជើង។
លោក ត្រាំ
កំពុងព្យាយាមបើកផ្លូវឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង
លោក គីម ជុងអ៊ុន បន្ទាប់ពីមេដឹកនាំទាំង២ធ្លាប់ជួបគ្នាកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩៕ (Reuters)

Post a Comment